នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខអាជ្ញាធរសង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសេក និងសង្កាត់ព្រែកលៀប ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានឧបត្ថម្ភថវិកាចំនួន ៤លានរៀល ក្នុងមួយសង្កាត់៕